ជួបគ្រោះថ្នាក់ចូលពេទ្យ តែមកជួបស្នេហ៍ពិតបាននារីចិត្តបុណ្យជួយថែ រហូតបានរៀបការ តែចុងក្រោយទើបដឹងនាងមិនមែនជាស្រីពិត
រឿងរ៉ាវរបស់គូស្នេហ៍មួយគូដែលជួបគ្នានៅមន្ទីរពេទ្យ ដោយខាងស្រីចិត្តបុណ្យជួយថែរក្សា ទាល់តែលង់ស្រឡាញ់គ្នា ហើយបានរៀបការជាមួយគ្នា តែចុងក្រោយទើបខាងប្រុសដឹងថានាងមិនមែនជាមនុស្សស្រីពិត។
តាមព័ត៌មានបានឱ្យដឹងថា ដំណើរដើមទងគឺបុរសវ័យ ៤០ ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវគេបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយគេទាក់ទងទៅរកញាតិមិត្តមិនឃើញឡើយ ទើបត្រូវគេទុកចោលនៅមន្ទីរពេទ្យនោះ។ ចៃដន្យមានស្រ្តីវ័យ ៦៣ ឆ្នាំម្នាក់ ដែលតែងមកជួយមើលថែមនុស្សចាស់ដែលគ្មានញាតិមិត្តនៅមន្ទីរពេទ្យ ឃើញហើយអាណិតនាងក៏ឆ្លៀតជួយថែរក្សា។
ដូចវាសនានាំមកឱ្យជួប ក្រោយពីនៅជិតគ្នាយូរទៅៗ អ្នកទាំងពីរក៏លង់ស្រឡាញ់គ្នា ហើយក៏បានព្រមព្រៀងរៀបការ និង ប្រើប្រាស់ជីវិតរួមគ្នាជាប្តីប្រពន្ធ។ ដោយឡែក ដោយសារតែមិនដែលធ្លាប់ពាក់ព័ន្ធរឿងស្នេហា មិនដែលគិតរឿងរៀបការមកពីមុន ដោយបុរសរូបនេះគឺជាមនុស្សដំបូងក្នុងជីវិតរបស់ខ្លួនផង ហើយដល់ថ្នាក់មកប្រើប្រាស់ជីវិតរួមគ្នាបែបនេះទៀត ទើបខាងស្រីប្រាប់ខាងប្រុសដោយមិនលាក់លៀមថា នាងមិនមែនជាមនុស្សស្រីឡើយ តែជាស្រ្តីកែភេទ។
យ៉ាងណាមិញ ពិតជាសំណាងល្អណាស់ ព្រោះបើខាងប្រុសដឹងថានាងមិនមែនជាមនុស្សស្រីហើយ គេក៏ព្រមទទួលយកនាងបានគ្រប់យ៉ាង ថែមទាំងស្រឡាញ់ និង មានមោទកភាពចំពោះនាងទៀត ពោលគឺគេត្រូវការតែមនុស្សដែលស្រឡាញ់ពិត មិនបានខ្វល់ថាជាភេទអ្វីនោះទេ។ ដោយឡែក មកទល់ពេលនេះអ្នកទាំងគូក៏បានរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខ ដោយមិនខ្វល់ពីសម្តីអ្នកដទៃឡើយ៕