(វីដេអូ) ទៅបោះតង់ថាបានសប្បាយ តែបែរជាជួបព្យុះភ្លៀងជាប់គាំងលើភ្នំ នាំគ្នាចុះវិញទាំងភ្នែកនៅកញ្ចឹង-ក
កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ព្យុះទីហ្វុង Doksuri បានបោកបក់វាយប្រហារភាគអាគ្នេយ៍ប្រទេសចិន នាំយកខ្យល់កន្ត្រាក់ និង ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។ ព្យុះកំណាចនេះដែរ បានបង្កជាការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ និង កន្លែងសំខាន់ៗជាច្រើនត្រូវបានប្រកាសបិទជាបណ្ដោះអាសន្ន។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន China Daily បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង ក៏បានប៉ះពាល់ដល់សកម្មភាពបោះតង់របស់ពលរដ្ឋ នៅលើភ្នំ Wukong នាខេត្ត Jiangxi ដែលធ្វើឱ្យអ្នកទេសចររាប់រយនាក់ ជាប់គាំងនៅលើកំពូលភ្នំ។
រហូតដល់ព្រលឹមនៅថ្ងៃបន្ទាប់ ពួកគេបាននាំគ្នាដើរចុះមកជើងភ្នំទាំងពិបាក ដោយសារតែទឹកភ្លៀងនៅតែហូរខ្លាំងកាត់ស្ពាន។ យ៉ាងណាមិញ បើទោះជាប្រឈមនឹងការលំបាក ខ្លាចរអិលធ្លាក់ស្ពាន ប៉ុន្តែពួកគេអាចចុះដល់ក្រោមដោយសុវត្ថិភាព ដោយមានការជួយពីខាងអ្នករៀបចំកម្មវិធីបោះតង់នោះ៕ ទស្សនាវីដេអូនៅទីនេះ