ព្យុះទីហ្វុងបោកបក់ ប្រទេសជប៉ុន ប៉ះពាល់ជាង ១៦ ម៉ឺនគ្រួសារ មានស្លា-ប់ និង របួសជាច្រើន
ព្យុះទីហ្វុងមួយឈ្មោះ Khanun បានកំពុងតែបោកបក់យ៉ាងខ្លាំងនៅខេត្ត Okinawa និង Kagoshima ដែលបណ្តាលឱ្យការខូចខាតដល់គ្រួសារជាង ១៦៦ ០០០ គ្រួសារ ជាពិសេសគឺមានមនុស្សស្លាប់អស់ពីរនាក់ និង របួសដល់ទៅ ៤១ នាក់ឯណោះ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះមួយនេះ បានកំពុងធ្វើដំណើរទៅទិសពាយព្យក្នុងល្បឿនយឺត ជាមួយនឹងខ្យល់ខ្លាំង ២២២ គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ប្រទេសចិន ហើយត្រូវបានគេដឹងថា វាអាចនឹងត្រលប់មកប្រទេសជប៉ុនវិញនៅក្នុងសប្តាហ៍នេះផងដែរ។
ក្នុងនោះដែរ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបាននិយាយថា មនុស្សសរុបចំនួន ៤១ នាក់នៅក្នុងខេត្ត Okinawa និង Kagoshima បានរងរបួស និង ២ នាក់បានបាត់បង់ជីវិត។ លើសពីនេះទៅទៀត ព្យុះទីហ្វុង Khanun ក៏បានបង្ខំឱ្យសាលារៀន និងអាជីវកម្មត្រូវបានបិទ ចំណែកឯជើងហោះជាង ៤០ ក៏ត្រូវបានបិទជាបណ្នោះអាសន្នផងដែរ៕