(វីដេអូ) កំពុងទស្សនាអង្គរវត្តសុខៗភ្លៀងប្រាវ នាំគ្នារត់ព្រាតរកកន្លែងជ្រក តែពេលរ៉េកាមេរ៉ាមក ថតបានទិដ្ឋភាពស្អាតខ្លាំង
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយពីបានទស្សនាទិដ្ឋភាពក្នុងវីដេអូស្ដែងៗ កំឡុងពេលមានភ្លៀងធ្លាក់នៅទីតាំងប្រាសាទអង្គរវត្ត ទឹកដីខេត្តសៀមរាប។
វីដេអូខាងលើ ត្រូវបានផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម Tiktok ដែលបង្ហោះដោយគណនីមួយដែលមានឈ្មោះ aucambodge បង្ហាញពីសកម្មភាពភ្ញៀវជាតិ និង អន្តរជាតិ នាំគ្នារត់ចូលក្នុងបរិវេណប្រាសាទអង្គរវត្ត ដោយសារតែនៅទីនោះចាប់ផ្ដើមមានភ្លៀងធ្លាក់ស្រោចស្រពពេញបរិវេណ។
ទន្ទឹមទៅនឹងភ្លៀងធ្លាក់ស្រោចស្រពនេះ បានបង្កើតទៅជាទិដ្ឋភាពកម្រមានគឺចុះអ័ព្ទតិចៗ នៅប្រាង្គប្រាសាទអង្គរ ដែលបង្កើនសម្រស់ឱ្យកាន់តែស្រស់ត្រកាល គួរជាទីមនោរម្យក្រៃលែង ប្រៀបបានឋានសួគ៌ក្រោមមេឃ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ