ទំនេរណាស់! សុខៗ កើតគំនិតធ្វើវីដេអូដើរទៅអង្គុយលើភ្លៅសង្សារគេ មានអីឥលូវត្រូវគេរិះគន់ដូចព្យុះ
ថ្មីៗនេះ មាននារីម្នាក់ ប្រថុយធ្វើវីដេអូ ដើរទៅអង្គុយលើភ្លៅសង្សារគេ បានកំពុងធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្ត កើតជាការរិះគន់ពេញបណ្តាញសង្គម។
ក្នុងវីដេអូបានបង្ហាញឱ្យឃើញថា ខណៈឃើញមានគូស្នេហ៍ កំពុងតែអង្គុយជាមួយគ្នានៅតាមផ្លូវ សុខៗនារីខាងលើ ក៏បានដើរទៅ ហើយអង្គុយលើភ្លៅខាងប្រុសធ្វើមិនដឹង ទាំងដែលមិនដែលស្គាល់គ្នា ធ្វើឱ្យខាងប្រុស និង សង្សារ កើតការភ្ញាក់ផ្អើលជាខ្លាំង តែនារីរូបនេះនៅតែធ្វើមិនដឹង ព្រមទាំងនិយាយធម្មតាថា ខ្លួនសុំអង្គុយបន្តិចសិន។
តាមព័ត៌មានបានឱ្យដឹងថា ភាគច្រើននៃនារីជាសង្សារ ហាក់កើតការមិនពេញចិត្តខ្លាំងណាស់ តែក៏ទ្រាំមិនមាត់មិនស្តី ឯអ្នកខ្លះទៀត ក៏មិនខ្ចីទ្រាំកើតការម៉ួមៅ ស្តីឱ្យផាំងៗ ព្រមទាំងឱ្យនាងចេញពីសង្សាររបស់ខ្លួនទៀតផង។ វីដេអូ មួយនេះ កំពុងតែធ្វើឱ្យផ្ទុះការទស្សនា និងមតិជាច្រើនពេញបណ្តាញសង្គម ដោយភាគច្រើនមិនសូវមានអ្នកពេញចិត្តនោះទេ ព្រោះគេគិតថាជាការរំខាននៅទីសារធារណៈ។ យ៉ាងណាមិញ បើនិយាយដល់រឿងសីលធម៌ សកម្មភាពមួយនេះ មិនមែនជារឿងលេងសើចនោះទេ វាគឺជារឿងមិនគប្បី ហើយអាចធ្វើឱ្យគូស្នេហ៍គេ ឈ្លោះបែកបាក់គ្នាក៏ថាបាន៕