ក្តៅៗ! អ៊ុង សានស៊ូជី ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ លើកលែងទោសឱ្យ ៥ ករណី
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ នេះ តាមព័ត៌មានបានឱ្យដឹងថា ខាងរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បានលើកលែងទោសឱ្យ អ៊ុង សានស៊ូជី ចំនួន ៥ ករណី ក្នុងចំណោម ១៩ ករណី ដែលគេបានចោទប្រកាន់ទៅលោកស្រី។
ការលើកលែងទោសឱ្យលោកស្រី អ៊ុង សានស៊ូជី នេះ ត្រូវាបានធ្វើឡើងជាមួយការដោះលែងអ្នកទោសចំនួន ៧០០០ ពាន់នាក់ ដើម្បីជាការអបអរក្នុងថ្ងៃចូលព្រះវស្សា។ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរដ្ឋាភិបាលយោធាចាប់ខ្លួនកាលពីឆ្នាំ ២០២១ កន្លងទៅ ដោយចោទប្រកាន់លោកស្រីចំនួន ១៩ ករណី ដែលគិតជារយៈពេលជាប់ពន្ធនាគារគឺមានចំនួន ៣៣ ឆ្នាំ ហើយការលើកលែងទោសចំនួន ៥ ករណីនេះ នឹងកាត់បន្ថយទោសលោកស្រីបាន ៦ ឆ្នាំផងដែរ៕