ពូកែខ្ជិលមិនចង់ទៅរៀន ម្តាយក៏តាមចិត្ត តែឱ្យទៅធ្វើការលើកឥដ្ឋ លើកបានតែពីរបីដុំ យំទារទៅរៀនវិញ
ថ្មីៗនេះ មានម្តាយម្នាក់ បញ្ចេញស្នៀតប្រដៅកូនមួយក្បាច់ ដោយកូនមិនចង់ទៅរៀនត្អូញថាហត់ ម្តាយក៏ប្រើឱ្យទៅធ្វើការលើកដុំឥដ្ឋវិញ មានអីលើកបានតែពីរបីដុំ ស្រាប់តែយំទារទៅរៀនវិញ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសវៀតណាម ដោយបង្ហាញឱ្យឃើញសកម្មភាពទាំងប៉ុន្មានជាវីដេអូនៅក្នុងបណ្តាញសង្គម ។ ម្តាយរូបនោះ បានឱ្យដឹងថា កូនស្រីរបស់នាង បានត្អូញត្អែរមិនចង់ទៅរៀន ដោយថាហត់នឿយ ហើយនាងក៏មិនស្ដីថាឱ្យអីដែរ ដោយតាមចិត្តកូន តែមានលក្ខខណ្ឌថា ត្រូវមកធ្វើការវិញ ដោយឱ្យមកលើកដុំឥដ្ឋ ព្រោះចង់ឱ្យនាងស្គាល់អ្វី ថាជាការហត់ពិតប្រាកដ។
ដំបូងៗ កូនស្រីហាក់សប្បាយពេញចិត្តធ្វើការងារនេះណាស់ តែកន្លងទៅមិនយូរប៉ុន្មាន ក៏ចាប់ផ្តើមហត់នឿយទៅមុខលែងរួច ហើយក៏បានយំប្រាប់ម្តាយថាលែងចង់ធ្វើការទៀតហើយ ចង់ទៅរៀនវិញ ពោលគឺមួយស្នៀតនេះ ពិតជាមានប្រសិទ្ធិភាពទាន់ចិត្តមែន។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវនេះ មានមហាជនខ្លះ ក៏ពេញចំពោះរបៀបប្រដៅកូនរបស់នាង តែអ្នកខ្លះក៏បានលើកឡើងថា ម្តាយហាក់មិនយកទុកដាក់ជាមួយកូន ហេតុអ្វីមិនសួរនាំមូលហេតុកូនឱ្យត្រឹមត្រូវថា ហេតុអ្វីមិនចង់ទៅរៀន ក្រែងលនាងមានបញ្ហានៅសាលាក៏ថាបាន៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖