ថែសុខភាពផង! ចាប់ពីថ្ងៃទី ២ ដល់ទី ៨ ខែសីហានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និង ខ្យល់កន្រ្តាក់
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ខាងមុខ ឱ្យបានដឹងថា សប្ដាហ៍ដំបូងនៃខែសីហា ឆ្នាំ ២០២៣ កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ហើយក្នុងមហាសមុទ្រប៉ាស៊ីហ្វិកព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ដែលលក្ខណៈទាំងនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងមានច្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងបានអំពាវនាវឱ្យសាធារណជនទទួលជ្រាបព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕