ព្រះអើយ! ជំនន់ទឹកភ្លៀងនៅចិន ទឹកហូរខ្មួលខ្មាញ់ កួចបោកយកឡានជាច្រើនគ្រឿងគួរឱ្យខ្លាច
ភាគខាងជើងប្រទេសចិន កំពុងប្រកាសអាសន្នកម្រិតក្រហម ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លា បានវាយប្រហារ បង្កជាជំនន់ទឹកភ្លៀងជន់ហូរខ្មួលខ្មាញ់ គួចទាញយកឡានជាច្រើនគ្រឿងទៅតាមទឹក គួរឱ្យរន្ធត់។
នៅថ្ងៃទី ៣១ ខែកក្កដា រថយន្តក្រុងរាប់រយគ្រឿងនៅក្រុងប៉េកាំង ត្រូវបានផ្អាកដំណើរការ ខណៈរដ្ឋាភិបាលក្រុង ចេញប្រកាសអាសន្នពីគ្រោះទឹកជំនន់ ស្របពេលព្យុះទីហ្វុង Doksuri នៅតែបន្តបោកបក់ក្នុងប្រទេស។
ជាមួយគ្នានោះដែរ បើតាមអ្នកលេងបណ្ដាញសង្គម បានថតយកទិដ្ឋភាពរន្ធត់ៗមួយចំនួន នៃឡានជាច្រើន ដែលត្រូវបានទឹកជំនន់ហូរគួចទៅ នាតំបន់ជាយក្រុងប៉េកាំង។ គួររំឭកផងដែរថា ព្យុះទីហ្វុង Doksuri បានបោកបក់ដល់ភាគខាងជើងប្រទេសចិន តាំងពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅ ដែលជាហេតុធ្វើឱ្យអាជ្ញាធរព្រមានពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះមួយរយៈ៕