ឥទ្ធិពល វណ្ណដា! ក្មេងៗពីមុនធ្លាប់តែឃើញទីងមោងរត់ចែកជើងគ្នា ឥលូវនាំគ្នាសម្រុកសុំថតរូបជាមួយព្រាត
មួយរយៈចុងក្រោយនេះ តាមបណ្ដាវត្តអារាមនានា ជាពិសេសតាមបណ្ដាភូមិស្រុកមួយចំនួនក្នុងប្រទេសកម្ពុជា មហាជនសង្កេតឃើញមានការដង្ហែទៀនវស្សាតាមវត្តនីមួយៗដើម្បីរៃអង្គាសបច្ច័យ ដោយមានការអមជាមួយទីងមោងជាច្រើន ដើម្បីបង្កបរិយាកាសឱ្យកាន់តែគគ្រឹកគគ្រេង។
ជាមួយគ្នានោះ រូបទីងមោងមួយគេបានសូនឡើងថ្មី ដោយតាមការសង្កេតរូបទីងមោងនោះគឺគេសូនចេញជាមុខមាត់របស់តារារ៉េបល្បីឈ្មោះ វណ្ណដា ព្រោះមើលទៅពិតជាមានលក្ខណៈស្រដៀងខ្លាំង មិនថាម៉ូដសក់ ស្នាមសាក់ ឬ ទម្រង់មុខនោះទេ ត្រូវបានមហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ព្រាតពេញបណ្ដាញសង្គម។
ជាក់ស្ដែង បន្ទាប់ពីវីដេអូ និង រូបភាពជាច្រើនរបស់ទីងមោង ដែលសូនលំនាំតាមមុខមាត់ វណ្ណដា បានបង្ហោះចែកចាយពេញបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok មក មហាជនជាច្រើនផ្ទុះសំណើចសើចគឹល ព្រមទាំងហួសចិត្តជាខ្លាំង ក្រោយឃើញមានក្មេងៗ មនុស្សវ័យជំទន់ទាំងប្រុសទាំងស្រីជាច្រើនបានតាមចោមរោមថតរូបជាមួយនឹងទីងមោងនោះព្រាត៕ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖