ណាត់គ្នាធ្វើបុណ្យ! បុណ្យអាសាឡ្ហបូជា វត្តគល់ទទឹង មានរៀបចំផ្កាចម្រុះពណ៌ត្រៀបត្រា ស្អែកនេះ
អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ដែលនៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើងចំនួន ៤ ប្រការ ប្រារព្ធដល់ ក្នុងហេតុសំខាន់ ៤ យ៉ាងគឺ ៖
១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា
២. ថ្ងៃព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍
៣. ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ
៤. ថ្ងៃទ្រង់សម្តែងយមកប្បាដិហារ្យ។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០២៣ នេះ បុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា នឹងឈានមកដល់នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះហើយ ខណៈទីតាំងវត្តនិគ្រោធវ័ន ហៅគល់ទទឹង មានរៀបចំតុបតែងផ្កាយ៉ាងស្រស់ស្អាតចម្រុះពណ៌ ជុំវិញព្រះសត្យមុន្នីចេតិយ ត្រៀមសម្រាប់ពិធីបុណ្យអាសាឡ្ហបូជា និងបំបួសកុលបុត្រ៕
សូមទស្សនាទិដ្ឋភាព និងកម្មវិធីបុណ្យនៅខាងក្រោម ៖