ពុកគេពុកយើង! វ័យជរាហើយ នៅរត់ម៉ូតូឌុបត្រុកៗ ហូបបាយច្រកថង់ជាមួយអំបិល តាមចិញ្ចើមថ្នល់គួរឱ្យអាសូរ
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់បង្ហាញការរំជួលចិត្តជាខ្លាំង ក្រោយបានឃើញសារបង្ហោះមួយក្នុងហ្វេសប៊ុក រៀបរាប់ពីជីវិតកម្សត់ និង ការតស៊ូ របស់លោកតាម្នាក់នៅឯខេត្តកំពង់ចាម។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ស្រី ភា បានបង្ហោះរៀបរាប់ថា លោកតាម្នាក់ ព្រោះតែមានជីវភាពខ្វះខាតស៊ូរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំស្រី ភ្នំប្រុស ហើយហូបបាយច្រកថង់ជាមួយនឹងអំបិល ដូចនេះបើមានសប្បុរសជនណាអាណិត សូមមេត្តាជួយលោកតាផង។
គួរបញ្ជាក់ដែរថា បើប្រិយមិត្តមានបំណងចង់ជួយលោកតា អាចទាក់ទងទៅលោកតាផ្ទាល់បានតាមរយៈលេខទូរស័ព្ទ ០១១ ៣៨០ ៨៣៥ ៕