(វីដេអូ) សមគ្នាណាស់! គូដណ្ដឹងលោក សាន សុជា ចប់ពិធីភ្លាម ច្រៀងបទ «ពេលបងចាស់ទៅ» ជាកាដូក្នុងថ្ងៃភ្ជាប់ពាក្យ
ពិធីភ្ជាប់ពាក្យរបស់លោក សាន សុជា និង គូដណ្ដឹងឈ្មោះ ឡៅ ដានេ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយចាស់ទុំទាំងសងខាង បានរៀបចំពិធីចូលស្ដីដណ្ដឹងតាមប្រពៃណីនៅស្រុកខ្មែរ ចំណែកឯអនាគតគូស្វាមីភរិយាថ្មី បានធ្វើពិធីបំពាក់ចិញ្ចៀននៅប្រទេសអូស្ត្រាលី ដោយមានអញ្ជើញភ្ញៀវកិត្តិយសចូលរួមអបអរសាទរជាច្រើនកុះករ។
នៅក្នុងពិធីភ្ជាប់ពាក្យ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ឃើញថាមានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ទាំងនៅស្រុកខ្មែរ និង នៅប្រទេសអូស្ត្រាលី បានបញ្ចេញមតិអបអរសាទរ តាមរយៈការបង្ហោះរូបភាព វីដេអូ សារជូនពរជាច្រើនផុសផុលដល់គូដណ្ដឹងដ៏ស័ក្ដិសមមួយគូនេះ។
បន្ទាប់ពីកម្មវិធីបំពាក់ចិញ្ចៀនបានរួចរាល់ស្រេចបាច់ហើយនោះ អនាគតកូនក្រមុំ ឡៅ ដានេ បានបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើង «ពេលបងចាស់ទៅ» ដើម្បីជាកាដូជូនដល់លោក សាន សុជា ជាគូដណ្ដឹង កំពុងផ្ទុះការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖