កងកម្លាំងប៉ូលិស បានចុះជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ ក្រោយភ្លៀងលិចផ្លូវមួយចំនួនក្នុងខេត្តកំពត
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កងកម្លាំងប៉ូលិសចរាចរណ៍ខេត្តកំពត បានចុះជួយសម្រួលចរាចរណ៍នៅក្នុងខេត្ត ត្រង់ចំណុចគល់ស្ពានត្រើយខាងកើត ដោយសារតែជំនន់ទឹកភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី ២៩ ខែកក្កដា បានធ្វើឱ្យមានទឹកលិចផ្លូវមួយចំនួនក្នុងក្រុងកំពត។
បើតាមជូនដំណឹងតាមរយៈហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត អាស្រ័យហេតុដូចនេះ សូមអ្នកដំណើរដែលបានធ្វើដំណើរឆ្លងកាត់ ត្រូវបង្វែរទិសក្នុងការធ្វើដំណើរ ត្រង់ចំណុចផ្លូវដែលមានការរាំងស្ទះដោយសារទឹកលិច៕