រកឃើញហើយ! ស.ពមនុស្ស ២ នាក់ ត្រូវបានទឹកគួចបាត់ខ្លួន ពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១១ និង ០០ នាទី ព្រឹក ក្រុមកងកម្លាំងសមត្ថកិច្ចនៅក្នុងខេត្តកំពត បានសហការគ្នាចុះរុករក រហូតរកឃើញសាកសពនារី ២ នាក់ ដោយជាប់ក្នុងតង់របស់ពួកគេដែលបានបោះ នៅម្តុំទឹកធ្លាក់ឱម៉ាល់ ខេត្តកំពត។
បើតាមព័ត៌មានបឋមតាមរយៈសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា មានមនុស្សចំនួន ៣ នាក់ បានបាត់ខ្លួន ក្នុងនោះមានស្រី ២នាក់ និង ប្រុស ១នាក់ ដែលពួកគេបានទៅកម្សាន្តបោះតង់ចុងសប្ដាហ៍ នៅម្តុំទឹកធ្លាក់ឱម៉ាល់ ខេត្តកំពត ដោយសារតែយប់ថ្ងៃទី ២៩ ខែកក្កដា មានភ្លៀង និង ខ្យល់បក់ខ្លាំង ហើយបានបោកបក់តង់របស់ពួកគេឱ្យធ្លាក់ជ្រោះតែម្ដង៕
យ៉ាងណាមិញ សូមរង់ចាំតាមដានសម្រាប់ព័ត៌មានបន្ថែមចុះផ្សាយជាបន្ត!