បង្ហាញទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យ លោក សាន សុជា និង គូដណ្តឹង តាមរយៈ Zoom ផ្ទាល់ពីប្រទេសអូស្រ្តាលី
កាលពីប៉ុន្មានថ្ងៃមុន លោក សាន សុជា បានប្រកាសពីដំណឹងភ្ជាប់ពាក្យដ៏រំភើបមួយរវាងលោក និង អនាគតគូដណ្ដឹង ដែលពិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅលើកម្មវិធី Zoom ដោយខាងប្រុសនៅប្រទេសអូស្ត្រាលី ប៉ុន្តែម្ដាយកូនកំលោះ និង សាច់ញាតិ ធ្វើពិធីចូលស្ដីដណ្ដឹងខាងកូនក្រមុំនៅប្រទេសកម្ពុជា។
យ៉ាងណាមិញ មកដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះ កម្មពិធីភ្ជាប់ពាក្យរបស់លោក សាន សុជា និង គូដណ្តឹង ក៏បានប្រារព្ធធ្វើឡើងហើយនៅឯប្រទេសអូស្រ្តាលី តាមរយៈកម្មវិធី Zoom បង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការផ្ទាល់របស់លោក ដោយឃើញមានភ្ញៀវកិត្តិយសបានចូលរួមយ៉ាងច្រើនកុះករ ទាំងខាងប្រទេសអូស្ត្រាលី និង នៅប្រទសកម្ពុជា ផងដែរ៕