(វីដេអូ) បង្ហាញទិដ្ឋភាពផ្ទះគូដណ្ដឹង លោក សាន សុជា ដែលកំពុងរៀបចំពិធីភ្ជាប់ពាក្យថ្ងៃនេះ
កាលពីប៉ុន្មានថ្ងៃមុន លោក សាន សុជា បានប្រកាសពីដំណឹងភ្ជាប់ពាក្យដ៏រំភើបមួយរវាងលោក និង អនាគតគូដណ្ដឹង ដែលពិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅលើកម្មវិធី Zoom ដោយខាងប្រុសនៅប្រទេសអូស្ត្រាលី ប៉ុន្តែម្ដាយកូនកំលោះ និង សាច់ញាតិ ធ្វើពិធីចូលស្ដីដណ្ដឹងខាងកូនក្រមុំនៅប្រទេសកម្ពុជា។
យ៉ាងណាមិញ មកដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះ ក៏បានឃើញការរៀបចំពិធីភ្ជាប់ពាក្យនេះ នៅឯគេហដ្ឋានខាងស្រី តាមរយៈការបង្ហោះវីដេអូឃ្លីបរបស់ប្អូនស្រីលោក សាន សុជា ផ្ទាល់ ដោយបានបើកបង្ហាញ និង និយាយបកស្រាយជាច្រើនទាក់ទងនឹងពាក្យចចាមអារ៉ាមមិនពិត ចាប់តាំងពីលេចឮដំណឹងភ្ជាប់ពាក្យរបស់លោក សាន សុជា និង អនាគតភរិយារបស់លោក៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!