លួចស៊ីប្តីគេ ដល់ប្រពន្ធគេមកទាន់ ភ័យខ្លាំងពេករត់ប្រុយតោងរបៀងផ្ទះគេដូច Spiderman ប៊ិះធ្លាក់អស់បុណ្យទៀត
រឿងរ៉ាវរបស់ស្រ្តីម្នាក់ បានធ្វើឱ្យមហាជនផើតពោះ និង ហួសចិត្តមិនឡើយ ដោយនាងបានទៅផិតជាមួយនឹងប្តីរបស់គេ ដល់ប្រពន្ធគេតាមទាន់ពួយចេញក្បាច់គុនតោងរបៀងផ្ទះគេរត់គេចខ្លួនដូច Spiderman ហើយប៊ិះនឹងធ្លាក់អស់ជីវិតទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយបុរសម្នាក់សាក្សី និង ជាអ្នកផ្តិតបានរូបភាពបានឱ្យដឹងថា នៅថ្ងៃមួយខណៈខ្លួនកំពុងបើកទ្វារបម្រុងនឹងស្រូបខ្យល់អាកាស ស្រាប់តែឃើញស្រ្តីម្នាក់មុខមាត់ស្អាតបាត កំពុងតែតោងដែកយ៉ាងស្អិតនៅរបៀងអគារបំណងចុះទៅខាងក្រោម មើលទៅទំនងនាងដូចជាភិតភ័យ ប្រហែលជារត់គេចចេញពីអ្វីម្យ៉ាង តែការព្យាយាមតោងចុះតោងឡើងនេះ ពិតជាពិបាក ព្រោះគម្លាតរបៀងពីបន្ទប់នីមួយៗឃ្លាតគ្នាខ្លាំង ពោលគឺបើភ្លាត់ដៃតែបន្តិចនាងអាចនឹងធ្លាក់ស្លាប់បានភ្លាមៗ។
យ៉ាងណាមិញ ព័ត៌មានបានឱ្យដឹងថា តាមពិតទៅស្រ្តីរូបនេះគឺជាសាហាយស្មន់របស់បុរសម្នាក់ដែលស្នាក់នៅលើអគារនោះ ហើយនាងកំពុងតែរត់គេច ព្រោះប្រពន្ធគេមកទាន់។ នាង និង បុរសរូបនេះ បានស្គាល់គ្នានៅតាមបណ្តាញសង្គម ហើយក៏បានលួចណាត់គ្នាចេញក្រៅជាច្រើនដង ទាំងដែលទាំងសងខាងមានគ្រួសារអស់ទៅហើយ ដល់លើកចុងក្រោយក៏ដល់ថ្នាក់ហ៊ាននាំមកដល់បន្ទប់ស្នាក់នៅ កំពុងតែរួមរ័ក្សគ្នា ប្រពន្ធខាងប្រុសក៏មកផ្ទះមុនម៉ោង។
ទាំងគូភិតភ័យណាស់ ខាងប្រុសក៏បានសុំខាងស្រីឱ្យចុះតាមរបៀងអគារ ខាងស្រីក៏មិនប្រកែកចុះទៅទាំងប្រថុយជីវិត តែក៏មិនអាចចុះបានសម្រេច រហូតដល់មានអ្នកហៅប៉ូលិសមកជួយអន្តរាគមន៍។ យ៉ាងណាមិញ ក្រោយពីរួចជីវិតហើយ រឿងរ៉ាវក៏បានបែកធ្លាយអស់ ចុងក្រោយស្រ្តីរូបនេះក៏ត្រូវបានប្តីលែងលះទៀត៕