ក្មេងស្រីចិត្តសឿង! ឈ្លោះជាមួយម្ដាយ ខឹងចិត្តដុតសណ្ឋាគារគេចោល ផ្អើលភ្ញៀវរាប់រយនាក់រត់ចែកជើងគ្នា
មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីសណ្ឋាគារមួយកន្លែងនៅរដ្ឋ Florida ក្រោយក្មេងស្រីម្នាក់ ដុតសាឡុងបង្កជាអគ្គិភ័យ ក្រោយមានជម្លោះទាស់ទែងជាមួយម្ដាយ។
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ (ពេលវេលាក្នុងតំបន់) ក្រុមពន្លត់អគ្គិភ័យ Ocala នៅរដ្ឋ Florida មានគេទូរស័ព្ទមកប្រាប់ពីហេតុការណ៍អគ្គិភ័យមួយ នៅសណ្ឋាគារ Hilton Ocala។ ទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះ បានឃើញមនុស្សចលាចលពេញសណ្ឋាគារ ខណៈប៉ូលិស បានកំពុងដុតដៃដុតជើងជម្លៀសភ្ញៀវចេញពីសណ្ឋាគារនោះ។
ក្រុមពន្លត់អគ្គិភ័យ បាននាំគ្នាចុះប្រតិបត្តិការពន្លត់ភ្លាមៗ ដោយទីតាំងកើតហេតុដំបូងត្រូវបានឱ្យដឹងថា ចេញពីសាឡុងមួយក្នុងសណ្ឋាគារនោះ។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះឡើយ។ ក្រោយហេតុការណ៍ ប៉ូលិសបានធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនក្មេងស្រីវ័យ ១៦ ឆ្នាំម្នាក់ ដែលត្រូវបានឱ្យដឹងថា បានបង្កអគ្គិភ័យនេះឡើង ក្រោយឈ្លោះគ្នាជាមួយម្ដាយរបស់នាង៕