ឆ្លាតណាស់! អូនតូចលក់លតឆា ឆ្លើយឆ្លងជាមួយភ្ញៀវបរទេសយ៉ាងគួរឱ្យស្រឡាញ់ កំពុងផ្ទុះសរសើរពេញ Tiktok
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ព្រមទាំងស្ងើចសរសើរនូវសមត្ថភាពដ៏ប៉ិនប្រសប់របស់កុមារាមួយរូប សិក្សានៅសាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងខេត្តសៀមរាប បានសន្ទនាជាមួយភ្ញៀវបរទេសជាភាសាអង់គ្លេស ប្រកបដោយឥរិយាបថគួរសម រួសរាយ និង គួរឱ្យស្រឡាញ់បំផុត រហូតដល់វីដេអូនោះត្រូវបានបង្ហោះព្រោងព្រាតពេញបណ្ដាញសង្គម។
វីដេអូនេះផងដែរ ត្រូវបានបង្ហោះដោយគណនី Tiktok ភ្ញៀវបរទេសមួយរូបដែលមានគណនីឈ្មោះ Triniexplorer បង្ហាញពីសកម្មភាពក្មេងតូចដ៏ឆ្លាតវៃ សន្ទនាជាមួយលោកដែលជាភ្ញៀវបរទេសជាភាសាអង់គ្លេស ដោយប្រាប់ពីរបៀបក្នុងការប្រើប្រាស់ទឹកជ្រលក់ក្នុងអាហារ នៅក្នុងហាងលតឆាមួយកន្លែង ដែលឪពុកម្ដាយរបស់គេជាអ្នកលក់។
ក្រោយពីការបង្ហោះវីដេអូប្រមាណជិត ១ នាទីនេះ បានធ្វើឱ្យប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែក ខមមិនសរសើរ និង ផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត នូវភាពក្លាហាន វាងវៃ និងរួសរាយរាក់ទាក់របស់ក្មេងប្រុស ផ្ដល់នូវអារម្មណ៍កម្សាន្តម្យ៉ាងដល់អ្នកទស្សនាលើបណ្ដាញសង្គម៕