ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គកម្ពស់ ៣៥ ម៉ែត្រ ត្រូវព្រះអគ្គីលេបត្របាក់ តែមិនខូចទ្រុងទ្រាយ ខ្ទេចអស់តែវិហារ
កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ សារព័ត៌មានចិនបានចេញផ្សាយថា មានហេតុការណ៍អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះបំផ្លាញរូបព្រះពុទ្ធប្បដិមាដ៏ធំ នាព្រះវិហារដ៏ល្បីមួយកន្លែងនៅក្នុងខេត្ត Gansu ប្រទេសចិន។
តាមព័ត៌មានបានឱ្យដឹងថា ព្រះវិហារដែលមានពុទ្ធបដិមាដ៏ធំនេះ បានរងការឆាបឆេះនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ដែលបណ្ដាលឱ្យវិហាររងការខូចខាតខ្លាំង ខណៈរូបពុទ្ធប្បដិមារងការប៉ះពាល់មួយចំនួន។ ចំពោះមូលហេតុបង្កជាអគ្គិភ័យនេះដែរ បច្ចុប្បន្នខាងអាជ្ញាធរកំពុងដាក់ការស៊ើបអង្កេត។
គួរបញ្ជាក់ថា រូបពុទ្ធប្បដិមានេះដែរ សាងសង់ឡើងក្នុងឆ្នាំ ១៩៩៨ ក្រោយរូបចម្លាក់ដើម ត្រូវបានបំផ្លាញក្នុងឆ្នាំ ១៩៧១។ រូបពុទ្ធប្បដិមានេះ មានកម្ពស់ ៣៥ ម៉ែត្រ គង់លើផ្កាឈូកដែលមានកម្ពស់ ៣ ម៉ែត្រ។ ទីតាំងបុរាណមួយនេះដែរ គឺជាទីតាំងមួយដ៏ល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរជាច្រើន មិនចាញ់កន្លែងដទៃក្នុងប្រទេសចិនឡើយ៕