ត្រៀមដាក់ CV ទៅ! ស្អែកនេះនៅក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់ឱកាសការងារជិត ១ ពាន់កន្លែង
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បានបញ្ជាក់ឱ្យដឹងថា ក្រសួងនឹងរៀបចំកម្មវិធី «វេទិកាការងារ» នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
កម្មវិធីខាងលើមានក្រុមហ៊ុនធំៗចំនួន ៧ ចូលរួមផ្តល់ឱកាសការងារជិតសរុបចំនួន ៩៩៩ កន្លែងថ្មីបន្ថែមទៀតសម្រាប់យុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើ។
គួរឱ្យដឹងផងដែរថា សម្រាប់សិស្ស/និស្សិត និង អ្នកកំពុងតែស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និង សម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីវេលាម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ៕