ជ្រះថ្លាពេកហើយ! ប្រគេនឧសព្រះតេជគុណមួយឡាន ស្រាប់តែចាក់មកសំរាម ៩៩% ថែមខ្មោចពស់ថ្លាន់ឱ្យមួយទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញព្រះសង្ឃមួយអង្គស្ថិតនៅវត្តបាក់ខែង បង្ហោះពីរឿងរ៉ាវមួយដោយមានពុទ្ធបរិស័ទប្រគេនឧសមកកាន់វត្តសម្រាប់ដុត តែបើកមកបែរជាសុទ្ធតែសំរាមទៅវិញ។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏ហួសចិត្តនេះ បើតាមគណនីព្រះតេជគុណព្រះនាម Nem Somourn បានបង្ហោះបញ្ជាក់ដូច្នេះថា ៖ «ពិភពលោកពោរពេញទៅដោយការ Prank ប្រគេនឧសតេជគុណមួយឡានទុកដុត ចាក់មកឧស ១% សំរាម ៩៩% ថែមខ្មោចពស់ថ្លាន់មួយទៀត»។
ក្រោយឃើញការបង្ហោះបែបនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាសម្ដែងក្ដីហួសចិត្តចំពោះទង្វើមួយនេះ បង្កើតបានជាការជជែកវែកញែក និង ចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម៕