ប្អូនៗប្រឡងបាក់ឌុបត្រៀមខ្លួន! ក្រសួង កំណត់យកថ្ងៃនេះ ដើម្បីប្រឡងបាក់ឌុបឆ្នាំ ២០២៣
ក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយត្រូវបានកំណត់យកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ចំពោះវិញ្ញាសា និងថេរវេលា មានដូចជា ៖
+ វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត
១. មុខវិជ្ជាជម្រើស រយៈពេល ៦០ នាទី
២. ជីវវិទ្យា រយៈពេល ៩០ នាទី
៣. គីមីវិទ្យា រយៈពេល ៩០ នាទី
៤. ភាសាបរទេស រយៈពេល ៦០ នាទី
៥. អក្សរសាស្ត្រខ្មែរ រយៈពេល ៩០ នាទី
៦. រូបវិទ្យា រយៈពេល ៩០ នាទី
៧. គណិតវិទ្យា រយៈពេល ១៥០ នាទី
+ វិញ្ញាសាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម
១. មុខវិជ្ជាជម្រើស រយៈពេល ៦០ នាទី
២. ប្រវត្តិវិទ្យា រយៈពេល ៩០ នាទី
៣. ភូមិវិទ្យា រយៈពេល ៩០ នាទី
៤. ភាសាបរទេស រយៈពេល ៦០ នាទី
៥. គណិតវិទ្យា រយៈពេល ៩០ នាទី
៦. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល ៩០ នាទី
៧. អក្សរសាស្ត្រខ្មែរ រយៈពេល ១៥០ នាទី៕
ប្រភព ៖ MoEYS Cambodia