ម៉ាក់ៗមើលកូនៗផង! ក្មេងស្រីម្នាក់អាយុទើប ១២ ឆ្នាំ កើតជំងឺទឹកនោមផ្អែម ត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត
មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ពីករណីក្មេងស្រីមួយរូប អាយុទើបតែ ១២ ឆ្នាំ កើតជំងឺទឹកនោមផ្អែមប្រភេទ ១ ដែលត្រូវការចាក់អាំងស៊ុយលីនអស់មួយជីវិត។
តាមរយៈមន្ទីរពេទ្យ បានបញ្ជាក់ប្រាប់លម្អិតពីករណីក្មេងស្រីឱ្យបានដឹងថា ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់នេះ ត្រូវបានព្យាបាលជំងឺទឹកនោមផ្អែម និង តាមដានជំងឺជាច្រើនឆ្នាំមកហើយនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈមួយរយៈពេលចុងក្រោយនេះ នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឱ្យជំងឺនាងវិវត្តន៍ទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ដំបៅរលួយសាច់ខ្នង និង ខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត។
យ៉ាងណាមិញ ក្មេងស្រីរូបនេះក៏ត្រូវបានក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះទាន់ពេលវេលា និង ត្រូវបានលាងឈាមអស់ជាច្រើនដង រហូតបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម ក្រោមថ្វីដៃគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ៕