រ.ន្ធ-ត់! សាលាមួយក្នុងប្រទេសចិនបាក់ដំបូល ធ្លាក់សង្ក-.ត់មនុស្ស ១១ នាក់ បាត់បងជីវិត
យ៉ាងហោចណាស់ មនុស្សចំនួន ១១ នាក់បានស្លាប់ ក្រោយដំបូលស៊ីម៉ងត៍នៃសាលកីឡានៃសាលារៀនមួយកន្លែងបានបាក់រលំភ្លាមៗ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បាក់រលំដំបូលសាលាមួយនេះដែរ កើតឡើងនាសាលាមធ្យមសិក្សាមួយ ក្នុងស្រុក Longsha ក្រុង Qiqihar ខេត្ត Heilongjiang ដោយជនរងគ្រោះដែលបានស្លាប់ភាគច្រើនជាកីឡាការិនីបាល់បោះវ័យក្មេង។ គួរឱ្យដឹងថា អំឡុងពេលកើតហេតុ មានមនុស្សសរុបចំនួន ១៩ នាក់ នៅទីនោះ ដោយក្នុងចំណោមនោះ មាន ៤ នាក់ អាចគេចរួចជីវិត។
បច្ចុប្បន្ន អាជ្ញាធរកំពុងដាក់ការស៊ើបអង្កេតបន្ត ខណៈមនុស្សមួយចំនួនដែលទទួលខុសត្រូវសាងសង់ដំបូងសាលកីឡានោះ ត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីយកមកសាកសួរ៕