ស្អាតទាក់ទាញណាស់! តុក្កតា Barbie ក្នុងឈុតប្រពៃណីខ្មែរ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
នាពេលថ្មីៗនេះ មហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបភាពបង្ហោះមួយ បង្ហាញពីតុក្កតា Barbie ។
តុក្កតា Barbie ដែលជាតុក្កតាស្រីមួយប្រភេទ ដែលកំពុងពេញនិយមបំផុត ជាពិសេសក្មេងៗ បច្ចុប្បន្ននេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកនិយមលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ហើយការដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះតុក្កតានេះគឺ ដោយសារតែតុក្កតានេះត្រូវបានស្លៀកក្នុងសម្លៀកបំពាក់បែបខ្មែរ។
គួរដឹងដែរថា តុក្កតា Barbie នេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា Dolls of the World បែបព្រះនាងក្នុងប្រទេសកម្ពុជា (Princess of Cambodia) ដែលបានដាក់លក់ចេញតាំងឆ្នាំ ២០០៣ មកម្ល៉េះ ក្នុងតម្លៃ ១៩.៩៩ ដុល្លារ៕
ប្រភព និង រូបភាព ៖ Barbie Fandom