(វីដេអូ) ពិតឬមិនពិត! Rick Kh កំពុងនិយាយពីអមនុស្សក្នុងវីដេអូ ស្រាប់តែអ្នកគាំទ្រឃើញស្រមោលសស្ទង់ៗលេចឡើងក្នុងកញ្ចក់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូរបស់អ្នកផលិតមាតិកាវីដេអូ Rick Kh ឬហៅថា គោប្រាក់ ពេលដែលរូបគេនិយាយទាក់ទងអំពីអមនុស្ស ខណៈដែលកំពុងស្នាក់នៅសណ្ឋាគារមួយនៅប្រទេសវៀតណាម។
តាមរយៈវីដេអូប្រមាណ ១២ នាទី បង្ហោះឡើងដោយផេក Rick Kh គោប្រាក់ អ្នកផលិតមាតិការូបនេះ បាននិយាយរៀបរាប់ពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងអមនុស្ស និង ទិដ្ឋភាពក្នុងបន្ទប់ស្នាក់ជូនអ្នកគាំទ្រស្ដាប់ ស្រាប់តែកំពុងនិយាយសុខៗ អ្នកគាំទ្ររូបគេបានចាប់អារម្មណ៍ឃើញមានស្រមោលស្ទង់ៗសៗលោតមួយភ្លឹបនៅក្នុងកញ្ចក់ដែលនៅពីក្រោយខ្នងរបស់គេ ធ្វើឱ្យអ្នកគាំទ្រ Screenshot បង្ហោះពេញបណ្ដាញសង្គម ព្រមទាំងសង្ស័យថាជាករណីអមនុស្សមកលេង ជាដើម។
យ៉ាងណាមិញ ក្រោយផ្ទុះល្បីរឿងបែបនេះ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ Rick Kh បានបង្ហោះដូច្នេះថា ៖ «ខ្ញុំអត់ខ្លាចខ្មេវ (ខ្មោច) ទេ តែខ្ញុំវាភ្ញាក់គេងអត់កើត ខ្ញុំសង្ស័យតែកាំមេរ៉ាចាំងភ្លើង។ ហ្វេននាំអាតណាស់អារឿងបន្លាច លើលោកនេះគ្មានខ្មេវទេ តែលូវរើរចេញហើយគ្មានបានថតអីទេ Trip នេះមកខ្មែរវិញ ត្រូវគេហៅទៅបំភ្លឺ Background ងងឹតទៀត។ ស្នាដៃហ្វេន Tag ហៅខ្មេវ កុំដេក»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖