តូចៗតែខ្លឹម! អ្នកផលិតមាតិកាជំនាន់ក្រោយ ៣ រូប អាចផលិតវីដេអូធ្វើម្ហូប មានអ្នកមើលដល់ខ្ទង់លាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរនូវសមត្ថភាពដ៏ប៉ិនប្រសប់របស់យុវជនយុវតីវ័យក្មេង ៣ រូប នៅកម្ពុជា ដែលផលិតវីដេអូបែបធ្វើម្ហូប ទាក់ទាញអ្នកទស្សនាចូលមើលដល់ទៅខ្ទង់លាន View។
យុវជនយុវតីវ័យក្មេង ដែលមានសមត្ថភាពអាចឆាបឆក់អារម្មណ៍អ្នកទស្សនាទាំងពីររូបមានដូចជា ៖
១. ប្រុស វីន Official
ម្ចាស់ផេក ប្រុស វីន Official ដែលមានអ្នកតាមដាន 68K (៦ ម៉ឺន ៨ ពាន់នាក់) នៅលើបណ្ដាញសង្គម តែងតែផលិតវីដេអូធ្វើម្ហូបបែបងាយៗ ច្នៃប្រឌិត និងមានតម្លៃធូរថ្លៃ ធ្វើឱ្យអ្នកដែលបានទស្សនាហើយ ចង់ធ្វើតាមវីដេអូរបស់គេ ខណៈវីដេអូនីមួយៗមានអ្នកចុចទស្សនាចាប់ពីខ្ទង់ពាន់ ទៅដល់លាន View ផងដែរ។
២. Jelly Slow
យុវតីម្ចាស់ផេក Jelly Slow ដែលមានអ្នកតាមដាន 53K (៥ ម៉ឺន ៣ ពាន់នាក់) នៅលើបណ្ដាញសង្គម តែងនិយមផលិតវីដេអូបែបកំប្លែងៗ ធ្វើម្ហូបប្លែកៗ ជាមួយអ្នកម្ដាយរបស់ខ្លួន ធ្វើឱ្យអ្នកទស្សនានិយមចូលចិត្ត និងមានអ្នកមើលដល់ខ្ទង់លាន view ទៀតផង។
៣. FOOD & COOK
កុមារា ដែលជាកូនម្ចាស់ផេក FOOD & COOK ដែលមានអ្នកតាមដាន ៩២ ម៉ឺននាក់នៅលើបណ្ដាញសង្គម តែងនិយមផលិតវីដេអូបែបស្រុកស្រែ ប្លែកៗជាមួយម្ដាយរបស់ខ្លួន ខណៈថ្មីៗនេះ ក្មេងប្រុសរូបនេះធ្វើវីដេអូបង្ហាញពីសកម្មភាពធ្វើម្ហូប រហូតទទួលបានអ្នកទស្សនាដល់ទៅជាង ៦០ លានដង ក្នុងរយៈពេលមិនដល់ ១០ ថ្ងៃនោះឡើយ៕