ឧកញ៉ា ពុង ឃាវសែ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្រសួងព័ត៌មានបានចុះផ្សាយថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់ផ្តល់គោរមងារដល់ឧកញ៉ា ពុង ឃាវសែ ជា «អ្នកឧកញ៉ា»។
ឧកញ៉ា ពុង ឃាវសែ ជាម្ចាស់ធនាគារកាណាឌីយ៉ា និង ក្រុមហ៊ុន OCIC ព្រមទាំងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៧ ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅមានគោរមងារជា «អ្នកឧកញ៉ា»។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានទទួលការតែងតាំងគោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៩ ពោលគឺអស់រយៈពេលជាង ១៤ ឆ្នាំ ទើបលោកទទួលបានការផ្ដល់គោរមងារថ្មីជា អ្នកឧកញ៉ា ៕