(វីដេអូ) កំពូលចៃដន្យ! ពេលយប់ចោរលួចម៉ូទ័រ ២ គ្រឿង ពេលព្រឹកក៏ទៅរកទិញថ្មី ស្រាប់តែជួបចោរកំពុងតែយករបស់ខ្លួនមកលក់ដែរ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង អស់សំណើចហួសចិត្តបំផុត បន្ទាប់ពីស្ត្រីម្នាក់បានបង្ហោះសាររៀបរាប់ឱ្យបានដឹងថា ខ្លួនត្រូវបានចោរចូលលួចម៉ូទ័រ ២ គ្រឿង និង Speaker ១ គ្រឿង នៅកន្លែងខ្លួនលក់កង់ឡាន លុះពេលព្រឹកខ្លួនទៅទិញថ្មី ក៏ស្រាប់តែចៃដន្យជួបចោរកំពុងលក់ម៉ូទ័រខ្លួននៅទីតាំងតែមួយ ទើបហៅសមត្ថកិច្ចមកសាកសួរតែម្ដង ត្រង់ចំណុចម្ដុំផ្សារតូច ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រឿងរ៉ាវដែលចៃដន្យនេះ បង្ហោះឡើងដោយម្ចាស់ម៉ូទ័រដែលមានគណនីឈ្មោះ SoTheara Pat បានបង្ហោះរៀបរាប់ដូច្នេះថា ៖ «រឿងមិននឹកស្មានដល់បងប្អូន! ចោរចូលគាស់កន្លែងខ្ញុំលក់កង់ឡានយប់មិញ លួចម៉ូទ័រអស់ ២ និង Speaker ខ្ញុំមួយគ្រឿងទៀត ព្រឹកឡើងគេយកមកលក់នៅម្ដុំផ្សារតូច ក៏ស្រាប់តែវាយកមកលក់ចំពេលខ្ញុំមករកទិញម៉ូទ័រថ្មីដែរ»។
ក្រោយជួបរឿងបែបនេះ ស្ត្រីខាងលើបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈរូបគេបានឆ្លើយតបបញ្ជាក់ថា ខ្លួនគឺជាអ្នកដែលទិញពីគេមកដែរទេ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖