ក្ដៅៗ! ក្រសួងជូនដំណឹងថា ៥ សាលាឯកជននេះ គ្មានការទទួលស្គាល់ពីក្រសួង និង គ្មានអាជ្ញាប័ណ្ណផ្ដល់សេវាអប់រំឡើយ
ក្រសួងអប់រំ យុវជន និង កីឡា នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីគ្រឹះស្ថានអប់រំដែលពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និង ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា។
តាមរយៈសេចក្ដីថ្លែងការណ៍បានបញ្ជាក់ឱ្យដឹងថា គ្រឹះស្ថានអប់រំដែលមានរាយនាមខាងក្រោម គឺពុំទាន់មានអាជ្ញាប័ណ្ណផ្ដល់សេវាអប់រំ និង ការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និង កីឡា ទេ ដែលមានដូចជា ៖
១. St. Roberts Global Education Co.Ltd
២. St. Roberts International University
៣. SRIU international Online College
៤. St. Roberts International College
៥. SRIU OILC
ចំពោះរឿងនេះ ក្រសួងស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ និស្សិត និង សាធារណជនទាំងអស់ ពិនិត្យ និង យកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សាពីចម្ងាយពីគ្រឹះស្ថានអប់រំក្នុងប្រទេស និង ក្រៅប្រទេស៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖