ដល់-ក! ម្ង៉ៃៗដើរតែសុំទានគេ រហូតក្លាយជាសេដ្ឋី មានផ្ទះ មានហាងជួយ និង លុយជិត ១ លានដុល្លារ
សារព័ត៌មាន India Times បានចុះផ្សាយថា បុរសជនជាតិឥណ្ឌាម្នាក់បានក្លាយជាអ្នកសុំទាន ដែលមានជាងគេបំផុតក្នុងពិភពលោក ដោយមានទ្រព្យសម្បត្តិដល់ទៅ ១ លានដុល្លារ។
បុរសម្នាក់ឈ្មោះ Bharat Jain ជាអ្នកសុំទាន ដែលមានជាងគេបំផុតលើពិភពលោកដោយមានទ្រព្យសម្បត្តិសុទ្ធ ៧៥ លានរ៉ូពី (ប្រមាណជិត ១ លានដុល្លារ) ដោយគ្រួសាររបស់លោកមាន ឪពុក ប្អូនប្រុស ព្រមទាំងប្រពន្ធ និង កូន ២ នាក់ទៀត កំពុងតែរស់នៅទីក្រុងបុមបៃ នៃប្រទេសឥណ្ឌា។
តាមប្រភពបានឱ្យដឹងទៀតថា អ្នកសុំទានភាគច្រើនស្លៀកសម្លៀកបំពាក់ហួសសម័យ សក់មិនសិត ហើយមានបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែសម្រាប់ Bharat Jain វិញ គឺជាអ្នកសុំទានមានជាងគេបំផុតនៅលើពិភពលោក ដោយលោកបានក្លាយជាអ្នកសុំទាននៅក្នុងទីក្រុងបុមបៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយជាធម្មតាលោកបានចំណាយពេលពី ១០ ទី ១២ ម៉ោងក្នុងមួយថ្ងៃសុំទានពីអ្នកដំណើរបានចំនួន ២០០០ ទៅ ២៥០០ រ៉ូពី (ប្រមាណជា ២៤.៤ ទៅ ៣០.៥ ដុល្លារអាមេរិក) និង ក្នុងរយៈពេលមួយខែលោករកបាន ៦០០០០-៧៦០០០ រ៉ូពី ដែលប្រហែមជា ៧៣០ ដុល្លារទៅ ៩២៥ ដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ ប្រភពដដែលបានឱ្យដឹងថា រហូតដល់បច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧៥ លានរ៉ូពី (ប្រហែមជិត ១ លានដុល្លារ) ដោយលោកបានទិញផ្ទះល្វែងមួយនៅក្នុងទីក្រុងបុមបៃ មានបន្ទប់គេង ២ មានតម្លៃ ១.២ លានរ៉ូពី ព្រមទាំងមានហាង ២ ថែមទៀតទុកសម្រាប់ជួលក្នុងតម្លៃ ៣០ ០០០ រ៉ូពីក្នុងមួយខែ។
គួរបញ្ជាក់ដែរថា អ្នកជិតស្និទ្ធរបស់លោក ព្រមទាំងគ្រួសារបានប្រាប់ឱ្យលោកឈប់សុំទានបន្តទៀត ប៉ុន្តែលោក Bharat Jain មិនស្តាប់ពួកគេទេ ដោយនៅតែបន្តការងារជាអ្នកសុំទានដដែល៕
ប្រភព ៖ India Times