តស់ណាត់គ្នា! នៅតារាងបាល់បោះ RUPP មានបញ្ចាំងភាពយន្ត «First they killed my father»
សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានជម្រាបជូនដំណឹងពីការចាក់បញ្ចាំងភាពយន្ត នៅក្នុងបរិវេណ សកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។
តាមរយៈ សមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ដោយទទួលការអនុញ្ញាតពីឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអនុញ្ញាតឱ្យរៀបចំចាក់បញ្ចាំងភាពយន្ត «first they killed my father» របស់ អ្នកនាង អេនជូលីណា ចូលី នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៦:០០ នាទីយប់។
ចំពោះទីតាំងដែលនឹងត្រូវចាក់បញ្ចាំង គឺតារាងបាល់បោះ បាល់ទះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិតការិយាល័យសិក្សា៕