វត្តមួយនៅថៃ ដាក់ប្រកាសលែងទទួលទៀនវស្សាទៀត តែសុំឱ្យញាតិញោមដូរមកប្រគេនផ្ទាំងសូឡាវិញ
ថ្មីៗនេះ មានវត្តមួយនៅប្រទេសថៃ ដាក់ស្លាកប្រកាសលែងទទួលទានវស្សា តែសុំឱ្យញាតិញោមដូរមកប្រគេនផ្ទាំងសូឡាវិញ ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍។
វត្តមួយនេះ មានឈ្មោះថា Liap Songkhla ស្ថិតនៅក្នុងខេត្តសុងក្លា ប្រទេសថៃ ដោយខាងវត្តបានលើកស្លាកជាច្រើន ទាំងក្នុងបរិវេណវត្ត និង ខាងមុខវត្តថា ទៀនវស្សានៅវត្តមានច្រើនទៅហើយ បើសិនជាញាតិញោមចង់ប្រគេនទៀនវស្សា សូមឱ្យដូរមកប្រគេនជាផ្ទាំងសូឡាវិញ ព្រមទាំងមានដាក់ឧទាហរណ៍ឱ្យមើលទៀតថាផ្ទាំងសូឡាមានរូបរាងយ៉ាងណា។
យ៉ាងណាមិញ ខាងវត្តបានឱ្យដឹងថា មូលហេតុដែលចង់បានផ្ទាំងសូឡា ព្រោះតែចង់សន្សំសំចៃថ្លៃចំណាយលើភ្លើងឱ្យបានច្រើនជាងមុន។ ដោយឡែក មហាជនឃើញហើយអ្នកខ្លះក៏គិតថាជាគំនិតល្អ ព្រោះអាចញាតិញោមធ្វើបុណ្យត្រូវចំណុច ព្រោះខាងវត្តអាចយកមកប្រើជាប្រយោជន៍ច្រើន ហើយអាចដើរទាន់បច្ចេកវិទ្យាផងដែរ៕