(វីដេអូ) ជើងខ្លាំងប៉ះគ្នា! កូនសិស្សថ្នាក់ទី ៤ ប្រណាំងគ្នាសូត្រមេលេខលឿនដូចម៉ាស៊ីនដេរ កំពុងផ្ទុះការចាប់អារម្មណ៍
ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើ កុមារាកុមារីជាសិស្សថ្នាក់បឋម ៤ រូបបានប្រណាំងគ្នាជាគូដើម្បីសូត្រមេលេខ ចាប់ពីមេគុណ ២ រហូត ដល់មេគុណ ៩ យ៉ាងរត់មាត់គួរឱ្យសរសើរ។
ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុកផេកមានឈ្មោះថា ញ៉ិល ថែធួន ត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនមួយរូប បានបង្ហោះវីដេអូកូនសិស្សរបស់ខ្លួន ៤ នាក់ កំពុងប្រណាំងគ្នាសូត្រមេលេខយ៉ាងញាប់រត់មាត់ លឿនស្លេវប្រៀបដូចម៉ាស៊ីនដេរ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះសំណើច ព្រមទាំងបាននាំគ្នាចែករំលែកព្រាត។
ជាមួយគ្នានោះ លោកគ្រូបឋមភូមិរូបនេះថែមទាំងបានភ្ជាប់ជាមួយនឹង caption ទៀតថា ៖ «ខ្លាំងប៉ះគ្នាផ្អើលដល់ឋានទេវតា។ គូចុងទី២ សើចចុកពោះ ឱ្យសូត្រមេគុណចាំមាត់តែបើសួរទាក់ៗ នេះបានថាចងចាំមិនចងចេះទេ។ គ្រាន់ជាល្បែងកម្សាន្ដចុងម៉ោង អធ្យាស្រ័យរាល់កំហុសឆ្គង»៕
រីករាយទស្សនាវីដេអូខាងក្រោម៖