ជីវិតកម្សត់ពេកហើយ! គ្មានកង់ជិះដូចគេ ចេញពីរៀនត្រូវដើរទាំងឈឺ ជាង ៧ គីឡូរាល់ថ្ងៃ ទម្រាំដល់ផ្ទះ
ជីវិតមនុស្សយើងម្នាក់ៗ ដែលបានចាប់កំណើតមកលើភពផែនដី មានជីវភាពរស់នៅផ្សេងៗគ្នា អ្នកខ្លះបានកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ មានប្រាក់កាសបានរៀនសាលាល្អ មានសម្ភារសិក្សាគ្រប់គ្រាន់ ឯអ្នកខ្លះទៀតកើតមកក្នុងគ្រួសារពុំមានជីវភាពធូរធារ គ្មានសូម្បីមធ្យោបាយធ្វើដំណើរទៅសាលារៀន គ្មានសូម្បីសម្ភារសិក្សាគ្រប់គ្រាន់ដូចគេ គួរឱ្យអាណិតក្រៃលែង។
ជាក់ស្ដែងដូចទៅនឹងករណីក្មេងស្រីម្នាក់ រស់នៅភូមិអូពកសាមគ្គី ឃ៉ុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលក្មេងស្រីរូបនេះ គ្មានកង់ជិះ ស៊ូងើបដើរទៅរៀនទាំងឈឺ គ្រុនក្តៅ ហើយចេញពីរៀន ត្រូវដើរទៅផ្ទះវិញក្នុងផ្លូវចម្ងាយ ៧ គីឡូជាងឯណោះទើបដល់ផ្ទះ។
តាមប្រភពពីគណនីឈ្មោះ Bunnary Siek បានបញ្ជាក់ឱ្យបានដឹងថា ក្មេងស្រីរូបនេះក្រីក្រណាស់ សូម្បីតែអាវដែលខ្លួនពាក់ ក៏ជាអាវដែលគេឱ្យដែរ និងសូមឱ្យបងប្អូនសប្បុរសជន ជួយជាកង់មួយ និងសំពត់អាវរៀនដល់ក្មេងស្រីកម្សត់រូបនេះផង៕