ថ្មី! ឃើញវើកៗក្នុងអាវក៏សង្ស័យ ដល់ឃាត់មកឆែក ព្រះអើយលេងពួយលាក់ពស់ឡើង ៥ ក្បាល
កាលពីថ្មីៗនេះ សារព័ត៌មាន Global Time នេះបានចុះផ្សាយថា មានស្ត្រីម្នាក់បាន ព្យាយាមលួចលាក់ពស់រស់ចំនួន ៥ ក្បាលនៅក្នុងទ្រូងរបស់នាង តែត្រូវបានអាជ្ញាធរគយក្រុង Shenzhen ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ឃាត់ខ្លួនបាន ខណៈពេលដែលនាងកំពុងឆ្លងកាត់ព្រំដែននៅឯកំពង់ផែ Futian ។
យោងតាមការចុះផ្សាយបានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ មន្ត្រីគយក្នុងក្រុង Shenzhen បានកំណត់អត្តសញ្ញាណស្ត្រី ជាអ្នកដំណើរម្នាក់ ហាក់ប្លែកត្រង់ដើមទ្រូង រវើកៗខុសធម្មតា ធ្វើដំណើរទៅកាន់ច្រកចូលកំពង់ផែ Futian ។ ភ្លាមៗនោះ មន្រ្តីគយគ្រប់គ្រងតំបន់នោះ ក៏បានស្នើសុំឱ្យបញ្ជូននាងទៅកាន់កន្លែងស្កែនរាងកាយ ដើម្បីពិនិត្យមើលឱ្យបានពេញលេញ។ ជាមួយគ្នានោះដែរ ក្រោយពីបានស្កែនពិនិត្យមើលរួចហើយ មន្ត្រីគយក៏បានរកឃើញមានពស់រស់ចំនួន ៥ ក្បាលនៅជាប់នឹងដើមទ្រូងអ្នកដំណើរ រួចបានរឹនអូសយក និង ឃាត់ខ្លួនស្រ្តីរូបនោះ។
យ៉ាងណាមិញ មិនទាន់ព័ត៌មានណាមួយបានបញ្ជាក់ទេថា ការដាក់ពស់នៅក្នុងដើមទ្រូងរបស់ស្រ្តីអ្នកដំណើរម្នាក់នោះ ធ្វើឡើងក្នុងបំណងអ្វី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតនៅប្រទេសចិន ជាច្រើនបាននិយាយថា ទង្វើលាក់ពស់ និង ព្យាយាមយកវាចូលតាមច្រកចូលព្រំដែន គឺគ្រោះថ្នាក់ខ្លាំងណាស់៕
ប្រភព ៖ Global Time