(វីដេអូ) លោកជំទាវ ភឿង សកុណា ឡើងច្រៀងថ្ងៃមង្គលការកូនស្រី ជនបរទេសនាំគ្នាឡើងរាំណែនពេញវង់
នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបពិធីមង្គលការឱ្យកូនស្រី យ៉ាងអធិកអធម ដោយគេឃើញមានវត្តមានសម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម លោកជំទាវ អ្នកមានមុខមាត់ក្នុងសង្គម ព្រមទាំងអ្នកសិល្បៈជាច្រើនចូលរួមផងដែរ។
ឯ
ពិធីមង្គលការដ៏ឱឡារិកនេះ បានប្រារព្ធឡើងតាមប្រពៃណីខ្មែរយ៉ាងពេញលេញ ប្រកបដោយកិត្តិយស និង សេចក្ដីថ្លៃថ្នូរបំផុត បើទោះបីជាកូនកំលោះគឺជាជនជាតិបរទេសក៏ដោយ។
នៅក្នុងពិធីជប់លៀងទទួលភ្ញៀវពេលល្ងាច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានឡើងបកស្រាយចម្រៀងបែបប្រជាប្រិយខ្មែរ ដើម្បីជាចំណងដៃជូនពរដល់ថ្ងៃមង្គលកូនស្រីឱ្យទទួលបានសុភមង្គលពេញបរិបូរ ហើយបើងាកទៅមើលភ្ញៀវកិត្តិយសវិញ មិនថាជនជាតិខ្មែរ ឬបរទេសទេ បាននាំគ្នាឡើងរាំបង្ហាញក្ដីសប្បាយរីករាយជូនពរគូស្វាមី-ភរិយាថ្មីយ៉ាងពេញទំហឹង។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖