(វីដេអូ) ម្តាយណាធ្វើចិត្តបាន! ម្តាយយុវជន My Way យំបោកខ្លួនឱបស-ពកូនក្នុងពិធីបុណ្យយ៉ាងក្តុកក្តួល
ជំងឺបាក់ទឹកចិត្ត ឬ វិបត្តិផ្លូវចិត្ត គឺជាឃាតកលាក់មុខដែលនាំឱ្យមនុស្សគិតវិជ្ជមាន នាំខ្លួនឯងទៅឃុំនៅកន្លែងស្ងប់ស្ងាត់គ្មានមនុស្ស មិនចង់ពិភាក្សាជាមួយអ្នកណា គិតថាគេមិនត្រូវការយើង គិតថាខ្លួនឯងគ្មានតម្លៃ គ្មានមនុស្សចង់នៅក្បែរ ឯកា រហូតគំនិតទាំងអស់នោះបានជំរុញឱ្យអ្នកមានជំងឺមួយនេះ គិតខ្លីរហូតបញ្ចប់ជីវិតខ្លួនឯងច្រើនមកហើយ។
ជាក់ស្ដែងថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok កំពុងបង្ហាញអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះយុវជនម្នាក់មានឈ្មោះគណនីហ្វេសប៊ុកថា My Way ដែលបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ដែលគេសន្មតថាពួកគេអាចនឹងមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងររហូតលែងចង់មានជីវិតរស់នៅប្រឈមមុខនឹងបញ្ហាបន្ត។
ការសម្រេចចិត្តធ្វើអត្តឃាតរបស់យុវជនរូបនេះ បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្ដិ សាច់ញាតិបងប្អូន ក៏ដូចជាមហាជនជាច្រើន បាននាំគ្នាសម្ដែងអារម្មណ៍សោកស្ដាយក្រៀមក្រំជាខ្លាំង ជាមួយនឹងការរំលែកទុក្ខព្រោងព្រាត។
អ្វីដែលកាន់តែធ្វើឱ្យមហាជននៅលើបណ្តាញសង្គម កំពុងតែក្កុកក្តួលទៀត ក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Dy Wen ដែលជាប្អូនប្រុសរបស់យុវជន My Way បានបង្ហោះសកម្មភាពក្នុងពិធីបុណ្យសពបងប្រុសនៅឯខេត្តត្បូងឃ្មុំ។ ទិដ្ឋភាព ធ្វើឱ្យមហាជនរំជួលចិត្តមិនអាចទប់ទឹកភ្នែកបាន គឺម្តាយរបស់យុវជន My Way បានយំបោកខ្លួនឱបកូនប្រុស និង បានដេកក្បែរសាកសពកូនប្រុសរហូតដល់វេលាបញ្ចុះសព៕