(វីដេអូ) ភ្លៀងមួយមេធំលិចផ្លូវអស់ នាំគ្នាស្លៀកប៊ីគីនី ចោមពុង ចុះលេងទឹកសប្បាយអស់ដៃ
កាលពីល្ងាចថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ នៅតាមបណ្ដាខណ្ឌមួយចំនួនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាខ្លាំងបង្កឱ្យមានការជន់លិចផ្លូវ ផ្ដល់នូវផលលំបាកក្នុងការរស់នៅ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើននាក់។
ទន្ទឹមទៅនឹងទឹកលិចជាគំហុកបែបនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញគណនី Tiktok មួយមានឈ្មោះថា Ny Flower បានបង្ហោះវីដេអូ បង្ហាញពីទិដ្ឋភាពស្រីស្អាតជាច្រើននាក់ ទាំងវ័យកុមារ និង វ័យជំទង់ នាំគ្នាស្លៀកឈុតប៊ីគីនី ចោមពុងចុះលេងទឹកដែលជន់លិចផ្លូវថ្នល់យ៉ាងសប្បាយរីករាយ៕