ភ្លៀងមួយមេធំម្សិលមិញ នារីក្លាហាន ចាប់បានពស់ថ្លាន់ប៉ុនកំភួនជើង ម្ដុំគិរីរម្យ រាជធានីភ្នំពេញ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងស្ងើចសរសើរជាខ្លាំង ក្រោយបានឃើញស្ត្រីម្នាក់នៅត្រង់ចំណុចផ្លូវ ២៧៤ ជាប់ស្តុបមហាមន្រ្តី មានភាពក្លាហានចាប់ពស់ថ្លាន់បានក្រោមដំណក់ទឹកភ្លៀង នៅម្ដុំគិរីរម្យ ភូមិសាស្ត្ររាជធានីភ្នំពេញ។
រឿងរ៉ាវដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Mov Sengan បានបង្ហោះនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានដឹងថា ៖ «សំណាងណាស់ មេឃកំពុងតែភ្លៀង នារីក្លាហាននៅលើផ្លូវ ២៧៤ ជាប់ស្តុបមហាមន្រ្តី ចាប់បានអាសំណព្វមួយនៅគិរីរម្យ ភ្នំពេញ 3/7/2023 សំណាងល្អ! ហេងៗ»។
គួរឱ្យដឹងផងដែរថា កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ ម្សិលមិញនេះ បណ្ដាខណ្ឌមួយចំនួន ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាខ្លាំង បង្កឱ្យមានការជន់លិចផ្លូវ ផ្ដល់នូវការលំបាកក្នុងការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕