និយាយលែងចេញ! ភ្លៀងមួយប្រាវល្ងាចមិញ ទឹកលិចត្រឹមចង្កេះ លិចម៉ាតមួយកន្លែងអណ្ដែតអីវ៉ាន់ស្ពីងៗ
កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ ម្សិលមិញនេះ បណ្ដាខណ្ឌមួយចំនួនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជាខ្លាំងបង្កឱ្យមានការជន់លិចផ្លូវ ផ្ដល់នូវការលំបាកក្នុងការរស់នៅ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទន្ទឹមទៅនឹងទឹកលិចជាគំហុកបែបនេះ នៅល្ងាចថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈគណនីមួយដែលមានឈ្មោះ ស៊ាវ ហ្គិច បានបង្ហាញពីទិដ្ឋភាពជន់លិចកាលពីម្សិលមិញនេះ ទឹកលិចត្រឹមចង្កេះ លិចចូលម៉ាតរបស់ខ្លួន បណ្ដាលឱ្យទំនិញជាច្រើនមុខអណ្ដែតត្រៀបត្រាលើផ្ទៃទឹកគួរឱ្យសោកស្ដាយ ខណៈម្ចាស់គណនីបានត្រឹមបង្ហោះសារបែបនេះថា ៖ «និយាយលែងចេញ ទឹកលិចជិតដល់ចង្កេះ ក្រោយពេទ្យរបេងផ្លូវ 105 កុំជិះតាមផ្លូវ និង បងប្អូន»។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងធនធានទឹក និង ឧតុមិយម បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជានឹងអាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និង ខ្យល់កន្ត្រាក់ នៅតំបន់ទាំង ៣ ដែលមានដូចជា តំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និង តំបន់មាត់សមុទ្រ៕