វៀតណាម នាំចេញផ្លែស្វាយស្រស់ និងកែច្នៃទៅទីផ្សារអន្តរជាតិ ៤ ខែបានកម្រៃ ៣៥៦ លានដុល្លារ
ប្រិយមិត្តភាគច្រើនបានដឹងហើយថា បច្ចុប្បន្ននេះវៀតណាមហាក់ខិតខំលើគ្រប់វិស័យមិនថាទេសចរណ៍ ឧស្សាហកម្ម ឬកសិកម្មនោះឡើយ ដើម្បីដណ្ដើមទីផ្សារ និងស្ដារសេដ្ឋកិច្ចដែលលិចលង់ពីវិស័យកូវីដឡើងវិញ។
ជាក់ស្ដែងថ្មីៗនេះ វៀតណាមបានចេញរបាយការណ៍នាំចេញផ្លែស្វាយស្រស់ និងកែច្នៃទៅក្រៅប្រទេសដែលមានការកើនឡើងដល់ ២៣ ភាគរយ ហើយទាញចំណូលបាន ៣៥៦ លានដុល្លារគិតត្រឹមរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមពាណិជ្ជកម្ម។
បន្ថែមពីនេះលោកបានបញ្ជាក់ថា៖ «នេះជាសញ្ញាល្អនៃដំណើរការនាំចេញបន្លែផ្លែឈើវៀតណាម ដោយបច្ចុប្បន្ននេះសូម្បីប៉ែកខាងអឺរ៉ុប ក៏លែងរំពឹងលើការនាំចេញពីចិនជាធំទៀតដែរ ដោយពួកគេបានងាកមកចាប់អារម្មណ៍កសិផលហូបផ្លែរបស់យើង ដែលរាល់ឆ្នាំគឺការនាំចេញផ្លែឈើស្រស់គឺមានតម្រូវការខ្ពស់ តែឆ្នាំនេះសូម្បីអាហារកំប៉ុងកែច្នៃ ក៏មានតម្រូវការកើនឡើងដូចគ្នា។ ពីមុនផ្លែឈើកែច្នៃពេញនិយមក្នុងការនាំចេញ មានដូចជាគូលែន សាវម៉ៅ និងមៀន តែពេលនេះផ្លែឈើ និងបន្លែសម្ងួតជាអាហារកំប៉ុង និងកញ្ចប់ដូចជាស្វាយ ខ្នុរ ដំឡូង ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ»៕