(វីដេអូ) ព្រះអើយ! ភ្លៀងមួយមេធំយប់មិញ ឡានអណ្តែតទឹកវិលវល់តាមផ្លូវ សំណាងមានប្រជាជនជួយទាន់ពេល
កាលពីល្ងាចថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយពីមេឃភ្លៀងយ៉ាងធំ និង បង្កឱ្យមានការលិចទឹកតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញហើយនោះ មហាជនក៏ហាក់ចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមនានា ដោយបានចែករំលែករូបភាព និង វីដេអូជាច្រើនពីស្ថានភាពលិចទឹកផងនោះ។
យ៉ាងណា ងាកទៅកាន់បណ្តាញសង្គម Tik Tok ឯនោះវិញ ក៏មានការចែករំលែកវីដេអូមួយ ដែលថតជាប់ស្ថានភាពឡានធុនតូចមួយគ្រឿងបានអណ្តែតវិលវល់នៅលើទឹក ដោយម្ចាស់មិនអាចចេញពីឡានបាន។ វីដេអូនោះ ដែលត្រូវបានបង្ហោះលើគណនី Tik Tok ឈ្មោះ HN Fashion Shop នោះ ត្រូវមហាជនខ្លះមានការអស់សំណើចបន្តិច តែខ្លះក៏មានការព្រួយបារម្ភដល់ម្ចាស់រថយន្តផងដែរ។
យ៉ាងណា ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះ បានចូលទៅទាញឡានអណ្តែតលើទឹកនោះ ទៅរកទីទួលផងដែរ៕