ផ្អើលសារព័ត៌មានបរទេស! អ្នកលក់ដូងនៅខ្មែរ កាប់ដូងយ៉ាងជំនាញឱ្យភ្ញៀវ ទាក់ទាញអ្នកមើលរាប់លាននាក់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយផេកបរទេសល្បីៗជាច្រើន បានបង្ហោះវីដេអូមួយដែលបានថតនៅកម្ពុជា បង្ហាញពីសកម្មភាពអ្នកលក់ដូងកម្ពុជា កាប់ដូងលក់ឱ្យភ្ញៀវបរទេស យ៉ាងស្ទាត់ជំនាញទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។
វីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍ ប្រមាណជិត ១ នាទី និង ល្បីមានអ្នកទស្សនាដល់ទៅខ្ទង់លាននាក់នេះ ត្រូវបានបង្ហោះដោយផេកបរទេសល្បីៗជាច្រើនដែលមានឈ្មោះដូចជា UNILAD , LADBible New Zealand, STUDENTbible។
តាមរយៈវីដេអូ បានបង្ហាញពីសកម្មភាពបុរសជនជាតិខ្មែរ ដែលជាអ្នកលក់ដូងតាមរ៉ឺម៉ក បានកាប់ដូងយ៉ាងស្ទាត់ជំនាញ លក់ជូនភ្ញៀវបរទេស និងថតបានដោយភ្ញៀវបរទេសយកទៅបង្ហោះលើបណ្ដាញសង្គម រហូតទទួលបានការចាប់អារម្មណ៍មានអ្នកមើលរាប់លាននាក់ និងចែករំលែកបន្តគ្នាព្រោងព្រាត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖