(វីដេអូ) លស់ព្រលឹងតិចអី! យន្តហោះជិះឡើងរលូន ដល់ពេលចុះចតស្រាប់តែបាត់កង់មុខ មិនដឹងជ្រុះទៅណា
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Delta មួយគ្រឿង បានត្រដាបត្រដួសចុះចតដោយសុវត្ថិភាព នៅឯព្រលានយន្តហោះនាក្រុង Charlotte ក្រោយជួបបញ្ហាបាត់កង់ខាងមុខ។
ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះដែរ បានកើតមានឡើងកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ នាព្រលានយន្តហោះ Charlotte Douglas International Airport នៃសហរដ្ឋអាមេរិក។ តាមសារព័ត៌មាន Unilad បានឱ្យដឹងថា ជើងហោះហើរនោះដែរ បានហោះចេញពី Atlanta ឆ្ពោះទៅកាន់ក្រុង Charlotte។ អំឡុងពេលជិតចុះចត ស្រាប់តែអ្នកបើកបរទាំង ២ នាក់ បានប្រកាសអាសន្ន ពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន ABC News អ្នកដំណើរលើយន្តហោះមួយគ្រឿងនោះ បាននិយាយថា ពួកគេបានចុះចតដល់ដីដោយសុវត្ថិភាព បើទោះជាពួកគេត្រូវបានខាងបុគ្គលិកយន្តហោះប្រកាសនឹងជួបបញ្ហាលំបាកមួយចំនួន អំឡុងពេលចុះចតក៏ដោយ៕ ទស្សនាវីដេអូនៅទីនេះ