រំជួលចិត្តណាស់! សត្វស្វាមួយក្បាល សប្បាយអរពេលមើលឃើញមេឃជាលើកដំបូង ក្រោយជាប់ក្នុងទ្រុងអស់ ២៨ ឆ្នាំ
វីដេអូដ៏រំជួលចិត្តមួយ ដែលបង្ហាញឱ្យឃើញពីសត្វស្វា chimpanzee មួយក្បាល បានឃើញផ្ទៃមេឃជាលើកដំបូងក្នុងជីវិត ក្រោយរស់នៅជាប់ទ្រុងអស់រយៈពេល ២៨ ឆ្នាំ។
វីដេអូនោះដែរ ត្រូវបានចែកចាយដោយសមាគម Save The Chimps ដែលបង្ហាញឱ្យសត្វស្វាឈ្មោះ Vanilla និង មិត្តៗរបស់វា Shake, Magic, Jeff, និង Ernesta កំពុងសប្បាយអររីករាយជាខ្លាំង ក្រោយត្រូវបានព្រលែងឱ្យឃើញវាល ឃើញមេឃជាលើកដំបូង។
គួរឱ្យដឹងថា សត្វស្វា Vanilla បានចំណាយពេលប៉ុន្មានឆ្នាំដំបូងរស់នៅក្នុងទ្រុងដ៏តូចមួយនៅកន្លែងពិសោធន៍ Laboratory for Experimental Medicine and Surgery in Primates (LEMSIP)។ ក្រោយមក ក្នុងឆ្នាំ ១៩៩៥ វាត្រូវបានគេសង្គ្រោះ និង បញ្ជូនទៅឱ្យខាង Wildlife Waystation ប៉ុន្តែជីវិតនៅទីនោះ គឺរស់នៅក្នុងទ្រុងបិទជិតដដែល។ រហូតក្រោយមកទៀត Vanilla ត្រូវបានខាងសមាគម Save The Chimps សង្គ្រោះ ហើយក៏ទទួលបានជីវិតពោរពេញដោយសេរីភាពជាលើកដំបូង៕
ប្រភព៖ itv