ក្ដៅៗ! សម្តេចចេញបទបញ្ជា ឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជា។
តាមរយៈសារសំឡេង សម្ដេចបានបញ្ជាក់ឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម វង្ស ពិសេន ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និង ខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ បញ្ចេញនូវអាវុធសម្រាប់ការបាញ់យន្តហោះ ទៅកាន់ទីកន្លែងដែលដ្រូនហោះចូល ដោយត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលទឹកដីកម្ពុជា។
សម្ដេចបានចេញបញ្ជាបែបនេះ បន្ទាប់ពីមានដ្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីកម្ពុជាយើងជាច្រើនគ្រាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី៕
សូមចុចខាងក្រោមដើម្បីស្ដាប់សារសំឡេង ៖