(វីដេអូ) ផ្អើលគេឯងពេញឆ្នេរ! ដេកសំដិលអាំងថ្ងៃសុខៗ មិនដឹងឆ្កែមកពីណាខាំគូទស្ទុះរត់មិនទាន់
ថ្មីៗនេះ វីដេអូមួយត្រូវបានបញ្ចេញដោយនាយកដ្ឋាននៃបរិស្ថាន និង វិទ្យាសាស្ត្រនៃរដ្ឋ Queensland ដែលបង្ហាញពីស្ត្រីជាអ្នកទេសចរសញ្ជាតិបារាំងម្នាក់ ត្រូវបានសត្វឆ្កែមួយក្បាល ខាំគូទ ខណៈពេលរូបនាង កំពុងតែដេកអាំងថ្ងៃនៅលើឆ្នេរមួយកន្លែងលើកោះ K’gari ប្រទេសអូស្ត្រាលី។
បើតាមអ្នកការពារតំបន់នោះ បានថ្លែងប្រាប់ ABC ថា ពួកគេក៏ធ្លាប់ព្រមានពីគ្រោះថ្នាក់ដោយសត្វឆ្កែទាំងនេះផងដែរ ប៉ុន្តែពួកគអាចនឹងមើលស្រាលលើបញ្ហានេះ។ គួរបញ្ជាក់ដែរថា កោះ K’gari គឺជាកោះដែលមានឆ្នេរខ្សាច់ធំជាងគេបំផុតលើលោក។ លើកោះនេះដែរ មានឆ្កែព្រៃប្រភេទ dingo ប្រមាណជា ២០០ ក្បាលឯណោះ ដែលជាហេតុ អ្នកដែលទៅលេងទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕